ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌកំបូលបើកកិច្ចប្រជុំស្ដីពី ការរៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកឃឹម ស៊ុនសូដា អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​ បានអញ្ជើញជា អធិបតី​កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល​ ដេីម្បីផ្សព្វផ្សាយ​ផែនការការងារពង្រឹងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសថ្ងៃឈប់សម្រាកពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។

សមាសភាពចូលរួម រួមមាន៖ លោក-លោកស្រីអភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល លោក អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល លោក មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល គណៈនាយករដ្ឋបាលខណ្ឌកំបូល លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកប្រធានការិល័យសុខាភិបាលស្រុកប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ លោកចៅសង្កាត់ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ និងលោកស្មៀនសង្កាត់ទាំង៧​ លោក-លោកស្រី តំណាងក្រុមហ៊ុនMizuda លោក ប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌកំបូល៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖