ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ករណី​ប​ង្ខាំង​មនុស្ស​ខុសច្បាប់​ជំរិត​ទារប្រាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​  នៅរសៀល​ថ្ងៃ​ពុធ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ បានឱ្យដឹងថា​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២២​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ ពាក់ព័ន្ធ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ប្រើ​ទារុណកម្ម​ជំរិត​ទារប្រាក់​ និង​ប្រើប្រាស់​ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​សណ្ឋាគារ​ឡាក់​គី​ស្តារ​ បន្ទប់​លេខ​៤៤១​ ផ្លូវ​លេខ​៣៦៦​ ក្រុម​១០​ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ NGUYEN​ THI​ THIEN​ HOA​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​រៀត​ណា​ម​ ទីលំនៅ​បច្ចុប្បន្ន​ប្រទេស​វៀតណាម​ ។​

​ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០៣​នាក់​ ៖​ ១-​ ឈ្មោះ​ NGUYEN​ VANTHIE​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​រៀត​ណា​ម​ ទីលំនៅ​ប្រទេស​វៀតណាម​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​កើតហេតុ​ ។​ ២-​ ឈ្មោះ​ LOU​ VAN​ CONG​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​រៀត​ណា​ម​ ទីលំនៅ​ប្រទេស​វៀតណាម​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​កើតហេតុ​ និង​៣-​ ឈ្មោះ​ NGUYEN​ CAM​ GIANG​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​រៀត​ណា​ម​ ទីលំនៅ​ប្រទេស​វៀតណាម​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​កើតហេតុ​ ។​ 

​វត្ថុ​តាង​ដកហូត​មាន​ ៖​ ទូរស័ព្ទ​ចំនួន​៣​គ្រឿង​,​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ០១​កញ្ចប់​តូច​,​ ខ្សែក្រវាត់​ស្បែក​ ពណ៌​ខ្មៅ​ ក្បាល​ដែក​ ចំនួន​០១​ (​មធ្យោបាយ​ធ្វើ​ទារុណកម្ម​)​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ កម្លាំង​ជំនាញ​ការិយាល័យ​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ដោយ៖ អរុណរះ


ចែករំលែក៖