ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាប​និងឃាត់ខ្លួន​មុខសញ្ញា​គ្រឿង​ញៀន​ ចំនួន​៣នាក់​ នៅស្រុកភ្នំព្រឹក

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃ​ពុធ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ លោក​វរសេនី​យ៍​ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ កាលពីរសៀលម្សិលមិញនេះ​បានដឹកនាំកម្លាំងផ្នែកជំនាញ​ប្រឆាំងគ្រឿង ញៀនរួមជាមួយកម្លាំ​ងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរនៃអធិការដ្ឋានន​គរបាលស្រុកភ្នំព្រឹក ចុះប្រតិបត្តិការបង្រ្កាបករណី​រក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀនចំនួន​០១​ករណី​ក្នុងបទល្មេីសជាក់ស្តែង​ ដោយ​ស​ឃាត់ខ្លួនជនសង្ស័យចំនួន​៣នាក់​ នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ 

ជនសង្ស័យទាំង ០៣នាក់ដែល​ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ឃាត់​ខ្លួននោះ៖

១-ឈ្មោះ ឃី សង្ហា ភេទប្រុស អា យុ​២៣ឆ្នាំ មានទីលំនៅភូមិដំណាក់ក្សាន្ត​ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ ដំ​បង ។ 

២-ឈ្មោះ ស៊ន យ៉ា ភេទប្រុស​អាយុ ៣២ឆ្នាំ រស់នៅភូមិ​បួរ  ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

៣-ឈ្មោះ ម៉ូ រដ្ឋា ហៅធុច ភេទប្រុ ស ​អាយុ៣៨ឆ្នាំ រស់នៅភូមិ​ភ្នំប្រាំពីរ​ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។​

-*វត្ថុតាងចាប់យកបានរួមមាន៖

១-ម្សៅក្រាមពណ៌សច្រក់ក្នុងថងផ្លាក់ស្ទិចកិបមាត់ពណ៌សចំនួន ​០៦ ថងសង្ស័យជាសារធាតុញៀន​។​

ជនសង្ស័យនិងវត្ថុតាំងខាងលើនគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ ការបន្តតាមនីតិវិធី ច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖