ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះ​ ចុះត្រួតពិនិត្យសណ្ឋាគារ ដេវីដ ករណីលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឱ្យដឹងនៅថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង  ០៩:៣០នាទីថា, ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយកម្លាំងគណបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះឆែកឆេរត្រួតពិនិត្យ សណ្ឋាគារដេវីដ ស្ថិតនៅចំណុចផ្លូវលេខ១០១១ ភូមិនឧកញ៉ាវាំង  ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលលួចបើកលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។

 របាយការណ៍ដដែលបានឱ្យដឹងថាជាលទ្ធផល ៖  បានសួរនាំមនុស្សចំនួន ២៤៩នាក់ ស្រី  ៤៤នាក់ ក្នុងនោះ ជនជាតិចិន ១៤២នាក់ ស្រី ០៨នាក់ ជនជាតិបង់ក្លាដេស ០៩នាក់ប្រុស 

_ ជនជាតិណេប៉ាល់ ០១នាក់ប្រុស 

_ ជនជាតិតៃវ៉ាន់ ០៧នាក់ ស្រី០៤នាក់ 

_ ជនជាតិខ្មែរ ៦២នាក់ ស្រី ២៦នាក់ 

_ ជនជាតិវៀតណាម ១១នាក់ ស្រី០៦នាក់

_ ជនជាតិម៉ាឡេស៊ី ០២នាក់

_ ជនជាតិម៉ីយ៉ាន់ម៉ា ០១នាក់ 

_ ជនជាតិឥណ្ឌូនេស៊ី ០៦នាក់ 

មានលិខិតឆ្លងដែនត្រឹមត្រូវ ។ 

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថាសម្ភារៈបន្សល់ទុក ៖ កុំព្យូរទ័រ ១៦០គ្រឿង ឡេបថប់ ០៧គ្រឿង និងទូរស័ព្ទដៃ មួយចំនួន ។

 បច្ចុប្បន្នមនុស្សទាំង២៤៩នាក់មិនពាក់ព័ន្ធបានចាកចេញពីទីតាំង ចំណែកសម្ភារបានរក្សាទុកក្នុងទីតាំងដដែល រង់ចាំបន្តនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖