ភ្នំពេញ៖ កម្លាំងចម្រុះសាលាខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងសង្កាត់ចោមចៅទី៣ចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន១២នាក់និងសម្ភារមួយចំនួន។
ប្រតិបត្តិការបង្ក្រាបខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅបុរីឆាយណាថោន ផ្ទះលេខB8 ផ្លូវលេខ១ ភូមិព្រៃព្រៃជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចឱ្យអាជ្ញាធរទាំង២៥ខេត្ត ក្រុង ចុះបង្ក្រាបរាល់ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។
បន្ទាប់ពីទទួលបានសេចក្តីសម្រេច ពីរាជរដ្ឋាភិបាល កម្លាំងចម្រុះរបស់សាលាខណ្ឌពោធិ៍សែនជ័យ សហការជាមួយរដ្ឋបាលសាលាសង្កាត់ចោមចៅទី៣ ចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែងនឹងធ្វេីការឃាត់ខ្លួនមនុស្សចំនួន១២នាក់ដកហូតម៉ូតូ១២គ្រឿង កុំព្យូទ័រ៣៦គ្រឿងផងដែរ។
បច្ចុប្បន្នមនុស្សទាំង១២នាក់ រួមទាំងសម្ភារ ត្រូវបាននាំទៅសាលាខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការសាកសួរនាំ នឹងចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយឡែកទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន៕
ដោយ៖សុខាសែនជ័យ