ព័ត៌មានទាន់ហេតុការណ៍៖

ពេលតំបន់ផ្តាច់ខ្លួននៅអ៊ុយក្រែន ចូលជាមួយរុស្ស៊ីហើយ កិច្ចពិភាក្សា លែងមានន័យទៀតហើយ

ចែករំលែក៖

ប្រមុខដឹកនាំប្រជាធិបតេយ្យនិងជាប្រធានគណៈកម្មការកិច្ចការបរទេសនៃសភារុស្ស៊ី លោក Leonid Slutsky បានឱ្យដឹងថា នឹងមិនមានកិច្ចពិភាក្សាណាមួយជាមួយអ៊ុយក្រែនទៀតឡើយ បន្ទាប់ពីតំបន់ Donbass និងខេត្តចំនួនពីរ គឺ Kherson និង Zaporozhye បានបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ីហើយនោះ។
សារព័ត៌មាន Interfax បានដកស្រង់សម្តីលោក Slutsky ដែលបានបញ្ជាក់ថា «ទីក្រុងគៀវបានបំពានច្បាប់ ទាំងនោះហើយយើងមិនអាចវិលត្រឡប់មកពិភាក្សាទៀតឡើយ ដោយកិច្ចពិភាក្សាបានរំលងផុតទៅ»។
កន្លងមក សាធារណរដ្ឋ Donetsk (DPR) និង Lugansk (LPR) រួមជាមួយខេត្តពីរ គឺ Kherson និង Zaporozhye នឹងបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ីចាប់ពីថ្ងៃទី២៣ខែកញ្ញាដល់ថ្ងៃទី ២៧ខែកញ្ញា។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបញ្ជាក់ថា ទីក្រុងមូស្គូនឹងគោរពទៅតាមលទ្ធផលនៃការបោះឆ្នោតប្រជាមតិ ហើយរុស្ស៊ីនឹងធានាសុវត្ថិភាពដល់ពលរដ្ឋពេលទៅបោះឆ្នោត ។
លោក Slutsky បានព្យាករថា នឹងបោះឆ្នោតគាំទ្រដល់ការចូលជាមួយរុស្ស៊ី ហើយក្រោយពេលទីក្រុងមូស្គូគាំទ្រដល់ការចូលរួមនោះ កិច្ចពិភាក្សានានាជាមួយទីក្រុងគៀវនឹងត្រូវបោះបង់ ដោយមិនមានអ្វីត្រូវពិភាក្សាទៀតឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ sputnik


ចែករំលែក៖