ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូហុងដាឆ្លងផ្លូវត្រូវម៉ូតូX-RAYបុកបណ្តាលឱ្យរបួសបាក់ជេីងម្ខាង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឌ្រីមសង់ឆ្លងផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូX-RAY ជ្រុលបុកពេញទំហឹងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ខាងកើតជាប់ផ្លូវរថភ្លើង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ ឈិន អ៊ួន អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ របួសបាក់ជើងឆ្វេង ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ គេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1A-9576 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤បញ្ច្រាសទិសពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ឆ្លងផ្លូវពីត្បូងទៅជើង ទើបដល់ពាក់កណ្តាលទ្រូងផ្លូវ​ ស្រាប់តែមានម៉ូតូម៉ាកXR ពណ៌ក្រហម លាយស ពាក់ស្លាកលេខ សៀមរាប 1V-2592 ជិះដោយបុរសម្នាក់ពីលិចទៅកើត បុកពេញទំហឹង បណ្តាលឱ្យដួលរងរបួសបាក់ជើងឆ្វេង ។

ករណីគ្រោះថ្នាក់ខាងលើ ជនរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ រីឯមធ្យោបាយទាំង២គ្រឿងត្រូវបាន សមត្ថកិច្ចជំនាញ ចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖