ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យម្នាក់ គាស់ទម្លុះទម្លាយផ្ទះយកទ្រព្យសម្បត្តិពលរដ្ឋ

ចែករំលែក៖

  ខេត្ត​បាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ០១នាក់ឈ្មោះ យីវ ម៉ាន់ ភេទស្រី អាយុ៤៨ឆ្នាំ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី មានករណីគាស់ទម្លុះទម្លាយផ្ទះយកទ្រព្យសម្បត្តិរបស់ខ្លួននៅចំណុចក្រុមទី១៣ ភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២២។ 

ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យចំនួន ០១ឈ្មោះ ថុន តុលា ហៅ ខ្លា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅចំណុចក្បាលក្របី ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះយកទ្រព្យសម្បត្តិនៅចំណុចខាងលើពិតប្រាកដមែន។ សម្ភារ:ដែលបានជនសង្ស័យលួចយកបានរួមមាន៖

-ស្រាបៀរGANZBERG ចំនួន ០៣កេស 

-ម៉ូទ័រស្វានម៉ាក NIKATEC ពណ៌ស្លាទុំ ចំនួន ០១គ្រឿង 

-ម៉ូទ័រកាត់ដែកម៉ាក Meboto ពណ៌ត្រួយចេក ចំនួន ០១គ្រឿង 

-ឧបករណ៍ម៉ែត្រវាស់បន្ទាត់ឡាស៊ែម៉ាក NIKATEC ពណ៌ស្លាទុំ ចំនួន ០១គ្រឿង ។

នាពេលនេះ ជនសង័្សយត្រូវបានកម្លាំងនគរបាលស្រុក រៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖