ខេត្តប៉ៃលិន៖ លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគ៥ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសភាពការថ្មីៗ និង ឯកសារជំនួយស្មារតី ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការ តំបន់ប្រតិបត្តការសឹករងប៉ៃលិន យោធភូមិភាគទី៥។
ឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍អំពីសភាពការណ៍ថ្មីៗ និងការប្រែប្រួលនៃសង្គ្រាម របស់ប្រទេសមហាអំណាចធំ និង វិបត្តនៃសង្គ្រាម មានដួចជាការបាត់បង់អាយុជីវិត ទីជំរក ខ្វះស្បៀងអាហារ ខ្វះការថែទាំសុខមាលភាព អនាម័យ បាត់បង់ពាណិជកម្ម ការវិនិយោគ ដែលធ្វើឱ្យភាពនៃសេដ្ឋកិច្ចនៅក្នុងតំបន់ និង ពិភពលោក ។
ឧត្តមសេនីយ៍ត្រី បានរំលឹកអំពី ប្រវត្តិសាស្រ្ត នៃការបញ្ចប់សង្គ្រាម ដោយអនុត្តន៍តាម នយោបាយឈ្នះ ឈ្នះ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់សង្រ្គាមទូទាំប្រទេស ។ ឧត្តមសេនីយ៍ត្រីបានដាស់តឿន ក្រេីនរំលឹក ដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ត្រូវគោរព ននិងអនុវត្ត ឱ្យបាននូវបទវិន័យបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទឱ្យបានហ្មឹងម៉ាត់ជាប់ជាប្រចាំ ហើយយោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាការពារភិបាលស្របច្បាប់ ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងត្រូវបម្រើប្រជាជន ដោយស្មោះត្រង់។
ឧត្តមសេនីយ៍ត្រី ក្រើនរំលឹកដល់យោធិនទាំងអស់ បន្តអនាម័យជាប្រចាំ និង អនុវត្តន៍វិធានការ៣កុំ ៣ការពារ ដេីម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ប្រភេទថ្មី និងជម្ងឺអុតស្វាដ៏កាចសាហាវ ដោយបន្តអនុវត្តតាមប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ឧត្តមសេនីយ៍ត្រី បានថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានបំពេញនូវតួនាទីភារកិច្ចតាមផែនការថ្នាក់លើ ខិតខំការពារជាតិ មាតុភូមិ ការពារសន្តិសុខ តាមបន្ទាត់ព្រំដែនកម្ពុជាថៃ និង ការពារសុខសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋបានល្អប្រសេីរ៕
ដោយ៖សហការី