ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា សុីណា ឃួងស្រេង លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី អភិបាលរងរាជធានីភ្នំពេញ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ អង្គភាពមន្ទីរជុំវិញរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី១៤ ក្នុងបរិវេណវត្តបិគ្រោធវ័ន(វត្តគល់ទទឹង) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីវេរប្រគេនទេយ្យទានជូនព្រះសង្ឃរួមមាន៖
សាដក ចំនួន២២អង្គ បាយបត្តបូរ ចំនួន១០ មី ចំនួន៣០កេស ទឹកក្រូច ចំនួន៥០កេស ទឹកបរិសុទ្ធ ចំនួន១០០កេស អង្ករ ចំនួន១០០គីឡូក្រាម ស្ដរស ចំនួន៥០គីឡូក្រាម ផ្លែឈើ ចំនួន២កន្រ្តក់ ត្រីខកំប៉ុង ចំនួន១កេស ទឹកដោះគោខាប់ ចំនួន១កេស ក្រណាត់ស ចំនួន១៣៥ដុំ ថវិកា២០.០០០រៀល ពុទិ្ធកយុវជន (សិស្ស-និស្សិត) ២៦នាក់ ក្នុងម្នាក់ចំនួន២០.០០០រៀល និងបច័្ចយប្រគេនព្រះចៅអធិការវត្ត ព្រះសង្ឃ មួយចំនួនបន្ថែមទៀត ៕
ដោយ៖សុខ ខេមរា