ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ទៅស្រុកអស់គាស់បន្ទប់ជួលលួចយកទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីលួចគាស់បន្ទប់ជួលរបស់កម្មការិនីរោងចក្រលួចយកទ្រព្យសម្បត្តិកាលពីវេលាម៉ោង៤និង៤០នាទីព្រឹក​ ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

     ជនសង្ស័យឈ្មោះ ម៉ៃ រ៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រៃបឹង សង្កាត់កន្ទោក​ ខណកំបូល។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុខណៈដែលម្ចាស់បន្ទប់ទៅលេងស្រុកកំណេីតអស់បានចាក់សោបន្ទប់ត្រឹមត្រូវ។  លុះមកដល់វេលាកេីតហេតុខាងលេីស្រាប់តែមានជនសង្ស័យម្នាក់មកឆ្កឹះសោបន្ទប់ចូលលួចយកទ្រព្យសម្បត្តិ តែដោយសារអ្នកជិតខាងឮសំឡេងគាស់បន្ទប់ក៏ចេញមកមេីលឃេីញជនសង្ស័យនៅក្នុងបន្ទប់ជួលទេីបឃាត់ខ្លួន រួចរាយការណ៍ទៅសមត្ថកិច្ចមកនាំខ្លួនយកទៅសួរនាំនិងចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖