ខេត្តបន្ទាយមានជ័យ ៖ រយៈពេល១៥ថ្ងៃ ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ គីចាប់ពីថ្ងៃទី១១ដល់២៥ ខែកញ្ញា ឆ្នាំ២០២២ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ឃាតកម្មនិងលង់ទឹកសរុបចំនួន១១នាក់ដែរ។
នេះបើយងោតាមរបាយការណ៍បូកសរុបសភាពការណ៍និងកិច្ចប្រតិបត្តិការរយៈពេល១៥ថ្ងៃរបស់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ដែលបានបង្ហាញឱ្យដឹងនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២នេះ។
របាយការណ៍បានបង្ហាញទៀតថា៖ ក្នុងរយុៈពេល១៥ថ្ងៃនៃពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ កងកម្លាំងនគរបាលបានសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ យោធានិងសមត្ថកិច្ចផ្សេងៗទៀតរក្សាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ ចរាចរណ៍តាមដងផ្លូវសំខាន់ៗជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានអញ្ជើញទៅតាមបណ្តាវត្តនិងរមណីយដ្ឋាននានា និងការធ្វើដំណើរក្នុងភូមិសាស្ត្រខេត្តប្រកបដោយសុវត្ថិភាពល្អ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា៖ ទាក់ទិននឹងសភាពការណ៍បទល្មើសព្រហ្មទណ្ឌគឺកើតមានចំនួន០៣លើក លើ០២លើក កើន៥០% បណ្តាលឱ្យមនុស្សស្លាប់ចំនួន០២នាក់(ស្រី០១នាក់) និងរបួសធ្ងន់០១នាក់ (ប្រុស) ។បង្រ្កាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចំនួន៧៤ទីតាំង ក្នុងនោះអនុវត្តតាមវិធានការរដ្ឋបាលចំនួន៦៧ទីតាំង មនុស្ស៦៧នាក់(ធ្វើការអប់រំ), អនុវត្តតាមវិធានការច្បាប់ចំនួន០៧ទីតាំង ឃាត់ខ្លួនចំនួន៤១នាក់ (ស្រី២០នាក់) (ជនជាតិចិន០៨នាក់(ស្រី០១), ជនជាតិខ្មែរ៣៣នាក់(ស្រី១៩នាក់)។ ហ្គេមអនឡាញ០១ទីតាំង(កាស៊ីណូ) ឃាត់ខ្លួន០៩នាក់(ស្រី០២នាក់) (ជនជាតិចិន០៨នាក់(ស្រី០១នាក់ ខ្មែរ០១នាក់ស្រី ) រួមទាំងអ្នកកត់ឆ្នោត លេងបៀ បញ្ជល់មាន់ ឃាត់ខ្លួនសរុបចំនួន៣២នាក់(ស្រី១៧នាក់ខ្មែរ) និងដកហូតវត្ថុតាងមួយចំនួនរួមមានរថយន្តចំនួន០៣គ្រឿង ម៉ូតូ១៥គ្រឿង មាន់ជល់០៧ក្បាល បៀ០៤ហ៊ូ ទូរស័ព្ឌ១៩គ្រឿង កុំព្យូទ័រ១៤គ្រឿង។
ករណីគ្រឿងញៀនបង្រ្កាបបាន០៤លើកលើ០៥លើក ឃាត់ខ្លួនមនុស្ស០៦នាក់(ប្រុស) ដកហូតបាន៖ថ្នាំញៀន Ice ០,៣៣ក្រាម ថ្នាំញៀនមេតំហ្វេតាមីន០៣កញ្ចប់តូច(ថ្នាំសប្បាយ) រថយន្ត០១គ្រឿង ទូរសព្ធ០៤គ្រឿងនិងសម្ភារប្រើប្រាស់មួយចំនួន ។
ទាក់ទិននឹករណីគ្រោះថ្នាក់ចរាចរណ៍វិញ របាយការណ៍បានបញ្ជាក់ថា៖កើតមាន០៤លើកលើ០៣លើក ប្រៀបធៀបឆ្នាំ២០២១ កើន៣៣% ស្លាប់មនុស្ស០២នាក់/០៣នាក់ ស្មើ១០០% របួសធ្ងន់-ស្រាល០៣នាក់/០៣នាក់ ។ខូចខាតធ្ងន់-ស្រាលរថយន្ត ម៉ូតូ មួយចំនួន ។
គ្រោះថ្នាក់ផ្សេងៗកើតមាន៖១០/០៨លើកកើន៤៣% ក្នុងនោះមានអគ្គិភ័យឆេះផ្ទះ០១ខ្នង លង់ទឹក០៦លើក ស្លាប់០៦នាក់ អត្តឃាត(ចង.ក)០២លើក ស្លាប់០២នាក់ ឆ្លងចរន្តអគ្គិសនី០២លើក ស្លាប់០២នាក់ ៕
ដោយ ៖ វណ្ណា