ព័ត៌មានទាន់ហេតុការណ៍៖

តបតាមការអញ្ជើញរបស់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ផ្តើមទស្សនកិច្ចផ្លូវការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ នៅរសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេសព្រុយណេ​ដារូសាឡឹម។

ដំណើរ​ទស្សនកិច្ច​រប​ស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ នៅប្រទេសព្រុយណេដារូសាឡឹម មាន​រយៈពេល ០៣ថ្ងៃ ចាប់ពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បី​បង្កើនភាពជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពប្រទេស​ទាំងពីរ។

ក្នុង​អំឡុង​ពេលទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នឹងជួបប្រជុំការងារទ្វេភាគីជាមួយមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ, ជួបសវនាការជាមួយរដ្ឋមន្រ្តីការពារជាតិ, ចូលបង្គំ​គាល់ព្រះចៅស៊ុលតង់ និងទស្សនកិច្ចនៅទីតាំងមួយចំនួនទៀត នៃអង្គភាពប្រភេទទ័ព ៕

ដោយ : សុខ ខេមរា


ចែករំលែក៖