ខេត្តសៀមរាប ៖ បើយោងតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា, នៅមុននេះបន្តិច ! គឺផ្លូវទៅអង្គរវត្តត្រូវបានដើមឈើរលំដួលកាត់ទទឹងផ្លូវហើយ និងបង្កឱ្យមានការកកស្ទះដល់ភ្ញៀវទេសចរណ៍ និងអ្នកដំណើរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ។
បើយោងតាមប្រភពកន្លែងកើតហេតុបានឲ្យដឹងជាបឋមថា , ករណីនេះគឺបណ្ដាលឲ្យសង្កត់លើអ្នកបើកម៉ូតូទៀតផងដែរ.តែទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមម៉ោង១១:១៥នាទីនេះអ្នកយកព័ត៌មានយើងពុំទាន់ទទួលបានការឆ្លើយបំភ្លឺពីមន្ត្រីជំនាញណាមួយនៅឡើយទេចំពោះករណីផលប៉ះពាល់លំអិតពីរឿងមួយនេះដើម្បីយកមកផ្សាយជូននោះទេ ព្រោះ ស្ថិតក្រោម ដែនដី ដែល គ្រប់គ្រងដោយ អង្គភាព អាជ្ញាធរអប្សរា ទាល់តែរង់ចាំរបាយការណ៍ ពីខាង នាយកដ្ធានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា..តែប៉ុណ្ណោះ ។ នេះបើយោងតាមការ រាយការណ៍បឋម ពី ក្រុង-ខេត្តសៀមរាប ។
សូមបញ្ជាក់ផងដែរថា, សូមបងប្អូនជនរួមជាតិ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះចាប់ថ្ងៃទី២៨ ដល់៣០ ខែកញ្ញា ឆ្នាំ២០២២ នឹងមានភ្លៀង ផ្គរ ខ្យល់ បក់ កន្ត្រាក់ ដែលក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងកាលពីម្សិលមុិញ ៕
ដោយ ៖ សហការី