ព័ត៌មានទាន់ហេតុការណ៍៖

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភព អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា, នាព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន។ ក្នុងកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គាធិការរង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធចំណុះអគ្គាធិការដ្ឋាន។ 

ក្នុងឱកាសនោះ បន្ទាប់ពីបានពិនិត្យពិក្សាអំពីលទ្ធផលការងារប្រចាំខែកញ្ញា លើកទិសដៅសម្រាប់ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក អគ្គាធិការ បានមានប្រសាសន៍ណែនាំ  និងបានប្រគល់ភារកិច្ចជូន លោក អគ្គាធិការរង ចំនួន០២រូប និងនាយកដ្ឋានទាំង០៦ ត្រូវត្រួតពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពក្នុងឆ្នាំ២០២២ ជាពិសេសជំរុញសកម្មភាពដែលពុំទាន់អនុវត្តក្នុងឆ្នាំ២០២២ និងត្រៀមរៀបចំផែនការសកម្មភាពឆ្នាំ២០២៣។ 

លោក ឧត្តមសេនីយ៍ឯក អគ្គាធិការ បានណែនាំដល់លោក លោកស្រី អគ្គាធិការរង លោកប្រធាននាយកដ្ឋាននូវរាល់ការបំពេញការងារ និងការចុះអង្កេតស្រាវជ្រាវត្រូវមានក្រមសីលធម៌ វីជ្ជាជីវៈនិងរក្សាបានការសម្ងាត់របស់អង្គភាព និងបានប្រគល់ភារកិច្ចជូន លោក អគ្គាធិការរង ចំនួន០១រូប បន្តធ្វើការបណ្តុះបណ្តាលដើម្បីអភិវឌ្ឍសមត្ថភាពរបស់មន្រ្តីដែលបម្រើការងារនៅអគ្គាធិការដ្ឋាន។ 

ជាចុងបញ្ចប់ លោក ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានថ្លែងអំណរអគុណ និងជូនពរដល់   អស់លោក លោកស្រី ឱ្យទទួបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕

ដោយ ៖ សហការី


ចែករំលែក៖