ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន៧កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន ជនសង្ស័យ២នាក់នៅថ្ងៃទី២៨​ ខែ​ កញ្ញា​ ឆ្នាំ២០២២ វេលាម៉ោង ២២និង​ ៣០​ នាទី កំលាំងជំនាញខណ្ឌឬស្សីបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច​ បន្ទុបជួល ស្ថិតនៅ​ ភូមិ​ឡកំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់មាន ៖ 

១/ឈ្មោះ ម៉ក​ ធី​ ភេទ​ ប្រុស​ អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ​ មានទីលំនៅ​ ​ ភូមិ​ ឡកំបោ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មករ។

២/ឈ្មោះ​ ធី​ ណាក់​ ភេទ​ប្រុស​ អាយុ​ ១៨ឆ្នាំមានទីលំនៅ​ ភូមិ​ ឡកំបោ​ សង្កាត់​ស្វាយប៉ាក​ខណ្ឌឬស្សីកែវ​ មុខរបរ​ កម្មករ។                                                                                                                 

– សម្ភារ:ដកហូតមាន ៖ 

១/ក្រាមពណ៌សសង្ស័យជាគ្រឿងញៀន​ ចំនួន​ ០៧​ កញ្ចប់​ (០៥កញ្ចប់​ ជារបស់ឈ្មោះ​ ធី​ ណាក់)​ និង(០២កញ្ចប់ជារបស់ជនសង្ស័យឈ្មោះ​ ម៉ក់​ ធី)។

២/ទូរស័ព្ទដៃចំនួន​ ០១​ គ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ 

ដោយ៖ ជីណា


ចែករំលែក៖