ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឃុត ចាន់ដារ៉ា អ្នករាយការណ៍ (Rapporteur) នៃកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាវ័យក្មេង (YPA) តំណាង លោក ហ៊ុន ម៉ានី ប្រធានដឹកនាំអង្គប្រជុំ នៃកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាវ័យក្មេង (YPA) បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីតាមដានវឌ្ឍនភាពកិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា នៃកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាវ័យក្មេង (YPA) លេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា ទីប្រឹក្សា និងជំនួយការ នៃមហាសន្និបាតលើកទី៤៣ នៃអន្តរសភាអាស៊ាន ៕
ដោយ ៖ សហការី