ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកឡេីងខឿនពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលស្លាកស្រាបៀររងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តធុនធំប្រភេទសណ្តោងទូកុងតឺន័រមួយគ្រឿងសង្ស័យតៃកុងងងុយដេកបានបេីករេចង្កូតឡេីងខឿនពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលស្លាកស្រាបៀរបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅចំណុចមុខផ្សារកាណាស៊ីធី​ តាមបណ្តោយមហាវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តធុនធំប្រភេទសណ្តោងទូកុងតឺន័រ ក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3D -2711 ធ្វេីដំណេីរតាមបណ្តោយមហាវិថីចោមចៅក្នុងទិសដៅពីកេីតទៅលិច ហើយខណៈមកដល់ចំណុចកេីតហេតុក៏ស្រាប់តែរេចង្កូតឡេីងលើខឿនពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាស្រាបៀរមួយដេីមរងការខូចខាត តែមិនមានមនុស្សរងរបួសនោះទេ។ 

     ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីមកយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖