ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចេញដំណើរ ទៅដល់ខេត្តសៀមរាប បន្ទាប់ពីសម្តេចមមាញឹកពី ដំណើរបេសកកម្មក្រៅប្រទេសជាច្រើនថ្ងៃ។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍នៅថ្ងៃនេះថា , ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាកបានក្លាយជាទម្លាប់តាំងពីអាយុ តិចរហូតអាយុច្រើន។
សម្តេចតេជោ បានថ្លែងបន្តថា, ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍លើកឡើងទៀតថា, ភ្នំពេញ.ញូយ៉ក.ឡាហាវ៉ាន.តូក្យូ.ភ្នំពេញ.សៀមរាបប្រើរយៈពេល១០ថ្ងៃចម្ងាយរាប់មុឺនគីឡូម៉ែត្រជាមួយការងារយ៉ាងច្រើន។
សម្តេចតេជោ គិតថា, នឿយកាយតែសប្បាយចិត្តព្រោះបានធ្វើការបំរើជាតិនិងប្រជាជន៕
ដោយ ៖ សុខ ខេមរា