ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ៦៦ សសរ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ៦៦ សសរ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្នុងនោះ

១-លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ជាប្រធាន ២-លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន ៣-លោក ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធាន ៤-លោក ជាប សត្ថារតន៍ រដ្ឋលេខាធិការ ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាន ៥-លោក  កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធាន និង៦- លោក ហង្ស ឆាំឆាន រដ្ឋលេខាធិការក្រសួងមុខងារសាធារណ: អនុប្រធាន ព្រមទាំងសមាជិកជាច្រើនរូបទៀត ។ 

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ : សិលា


ចែករំលែក៖