ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីពូទីនបានស្នើឱ្យកែកំហុសឆ្គងក្នុងការជ្រើសរើសកងទ័ព

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី បានលើកឡើងពីកំហុសឆ្គងក្នុងការជ្រើសរើសកងទ័ពថ្មី ដោយការជ្រើសរើសអំពាវនាវឱ្យចូលបម្រើកងទ័ពខុសមនុស្ស ។ ដូច្នេះថ្នាក់ក្រោមត្រូវតែកែទម្រង់ក្នុងការជ្រើសរើសទាហានថ្មី បញ្ចៀសការប្រតិកម្មរបស់ពលរដ្ឋ។
សារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា «កំហុសទាំងអស់» ដែលកើតមានឡើងនៅក្នុងការកេណ្ឌទ័ព ដើម្បីពង្រឹងប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែនត្រូវតែកែតម្រូវ ដែលនេះជាការទទួលស្គាល់ជាសាធារណៈលើកដំបូងរបស់លោកថា «ការកេណ្ឌទ័ពមួយផ្នែក» ដែលលោកផ្ទាល់បានប្រកាសកាលពីសប្តាហ៍មុនមិនដំណើរការដោយរលូននោះទេ។
ក្រោយការប្រកាសកេណ្ឌទ័ពរបស់លោក ពូទីន នាពេលថ្មីៗនេះបាននាំឱ្យមានការមិនពេញចិត្តជាសាធារណៈពីមន្ត្រី និងប្រជាពលរដ្ឋ
រុស្ស៉ីទូទៅ ហើយបុរសៗរាប់ពាន់នាក់បានភៀសខ្លួនចេញពីប្រទេស។
លោក ពូទីន បានថ្លែងថា «ក្នុងអំឡុងពេលនៃការកេណ្ឌទ័ពនេះមានសំណួរជាច្រើនកំពុងត្រូវបានចោទសួរ ហើយកំហុសទាំងអស់ត្រូវតែកែតម្រូវ និងការពារមិនឱ្យកើតមានកំហុសជាថ្មីទៀតនាពេលអនាគត។ ជាឧទាហរណ៍, ខ្ញុំកំពុងគិតថានឹងលើកលែងចំពោះឪពុកដែលមានកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ ឬអ្នកដែលមានអាយុចាស់ជរាទៅហើយ»៕ ដោយ៖ ធីរីណា

រូបថត៖ CNN


ចែករំលែក៖