ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ ដើម្បីសុវត្ថិភាពទន្លេមេគង្គ ស្តីពីប្រតិបត្តិការត្រីកោណមាស ១៥១១/២១ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កម្លាំងសមត្ថកិច្ចនគរបាលនិងសមត្ថកិច្ចពាក់ព័ន្ធ បានចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់។
របាយការណ៍ដដែលបន្តថា ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀងស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន រួមសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី២៩ ខែកញ្ញាម្សិលមិញនេះ បានចុះអនុវត្តត្រួតពិនិត្យចល័តតាមបន្ទាត់ព្រំដែនចំនួន ០១លើក ស្មើនឹង ០២គោលដៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបងមានដូចខាងក្រោម៖
*គោលដៅទី០១៖ នៅចំណុចផ្លូវលេខ៥៩ ស្ថិតក្នុងក្រុមទី០៤ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ចាប់ពីម៉ោង ០៨និង៣០នាទី ដល់ម៉ោង ១១និង៣០នាទីព្រឹក សមាសភាពចូលរួម៖ កម្លាំងចម្រុះសរុបមានចំនួន ៥៥នាក់ ក្នុងនោះគឺ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន១ ៥នាក់ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រីកុយ ហៀងស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ;កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្រុកចំនួន ១០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុន ជ្រីសៅមណ្ឌល មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ;កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ចំនួន ១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ វ គឹមចត់ អធិការនគរបាលស្រុកកំរៀង និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៩ ចំនួន ១៥នាក់ ដឹកនាំដោយលោកវរសេ នីយ៍ទោ អ៉ិន កុល មេបញ្ជាការ ។
ជាក់ស្ដែង បានធ្វើការត្រួតពិនិត្យលើរថយន្តចំនួន ៣៧៣គ្រឿង មនុស្ស ៦៩៦នាក់ ស្រី ២៥៧នាក់ ក្នុងនោះ៖ រថយន្តធុនធំ ចំនួន ១៥៨គ្រឿង មនុស្ស ២៣៥នាក់ ស្រី ១០៥នាក់ និងរថយន្តធុនតូចចំនួន ២១៥គ្រឿង មនុស្ស ៤៦១នាក់ ស្រី ១៥២នាក់ ។
*គោលដៅទី០២៖ ផ្លូវលេខ៥៩ ស្ថិតក្នុងក្រុមទី០៤ភូមិអូរដាឃុំអូរដា ស្រុ ក កំរៀង ខេត្តបាត់ដំបង ចាប់ពី ម៉ោង ១៣និង០០នាទីរសៀលដែលមានសមាសភាពកម្លាំងដដែល ដោយបានធ្វើការត្រួតពិនិត្យលើរថយន្តចំនួន ៣១៩គ្រឿង មនុស្ស ៤៧១នាក់ ស្រី ១៩០នាក់ ក្នុងនោះ៖ រថយន្តធុនធំ ចំនួន ១២៥គ្រឿង មនុស្ស ១៩៧នាក់ ស្រី ៨៥នាក់ ;រថយន្ដធុនតូចចំនួន ១៨៥គ្រឿង មនុស្ស ២៧៤នាក់ ស្រី ១០៥នាក់ ។
ប្រភពដដែលបន្តថា ក្រោយប្រតិបត្តិការចប់សរុបលទ្ធផលគឺ៖ រថយន្តសរុបចំនួន ៦៨៣គ្រឿងមនុស្សចំនួន១,៦៦៧នាក់ស្រីចំនួន៤៤៧នាក់ និងម៉ូតូចំនួន៨៣គ្រឿង។ ចំពោះករណីពាក់ព័ន្ធនឹងគ្រឿងញៀនឬសារធាតុគីមីផ្សំពាក់ព័ន្ធនឹងគ្រឿងញៀនសមត្ថកិច្ចពុំបានត្រួតពិនិត្យឃេីញឡេីយ៕
ដោយ៖សហការី