ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពសង្ខេបមួយចំនួន របស់ ស.ស.យ.ក. ទូទាំងប្រទេសសម្រាប់ចុងសប្តាហ៍នេះ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញពី សកម្មភាពសង្ខេបមួយចំនួន របស់ ស.ស.យ.ក. ទូទាំងប្រទេសសម្រាប់ចុងសប្តាហ៍នេះ 

✍️វិស័យបរិស្ថាន៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក ដាញ់ សេរី ប្រធានក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យបរិស្ថាន និងសមាជិក សមាជិកា ចំនួន ១៩រូប បានចូលរួមសិក្ខាសាលាបូកសរុបសទ្ធផលការងារស្រ្តី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៣ និងរៀបចំធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នៅសាល ម៉ុក ម៉ារ៉េត ទីស្តីការក្រសួងបរិស្ថាន ។

✍️ខេត្តសៀមរាប៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក ទេព អុីនិស្សិត អនុប្រធាន ស.ស.យ.ក  ស្រុកពួក បានដឹកនាំសមាជិក សមាជិកា លេខាធិការដ្ឋាន និងយុវជនស្ម័គ្រចិត្ត ចូលរួមកម្មវិធី សម្អាតបរិស្ថាននៅតាមដងផ្លូវក្នុងក្រុងសៀមរាប ។

✍️ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក យុង ស៊ីធឿន អនុប្រធាន ស.ស.យ.ក. ស្រុកមោងឫស្សី តំណាងឲ្យលោក លឹម សុផល ប្រធានស.ស.យ.ក.ស្រុក បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការស.ស.យ.ក.ស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើឯកសារមួយចំនួន។

✍️ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២២ ការិយាល័យជុំវិញស្រុកថ្ពង លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក កាយរិទ្ធ កាកបាទក្រហម  នៃវិទ្យាល័យហ៊ុន សែន អន្លង់ជ្រៃ បានចូលរួមធ្វើពលកម្មសម្អាតបរិស្ថានកន្លែងរៀបចំពិធីបុណ្យអុំទូកនៅទំនប់អន្លង់ជ្រៃ។

✍️ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក ហម ថុល ប្រធានយុវជនឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិន បានដឹកនាំក្រុមការងារយុវជន ចុះសួរសុខទុក្ខសមាជិកយុវជនឈ្មោះ មុត ចន្ធី ភេទស្រី នៅភូមិអូរដូនតាក្រោម ដែលមានជំងឺគ្រុនពោះវៀននឹងរលាកក្រពះបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ។

✍️ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ស.ស.យ.ក. ស្រុកកោះធំ ចំនួន ១០៥ នាក់ បានចូលរួមពិធីដាំកូនឈើជានិមិត្តរូបចំនួន ៤០០ដើម លើកូនឈើ ១០,០០០ដើម ជូនដល់ឃុំទាង១១ក្នុងស្រុកកោះធំ នាបរិវេណវត្តទួលគុហា ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ក្រោមអធិបតីភាព ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រី មន្ត្រីរាជការសាលាខេត្ត គណៈអភិបាលស្រុក ព្រះសង្ឃ នាយក-នាយករងរដ្ឋបាល មន្រ្តីរដ្ឋបាលស្រុក មេឃុំទាំង១១ ក្រុមប្រឹក្សាឃុំសំពៅពូន ស.ស.យ.កទាំង ១១ ឃុំ មេភូមិ-អនុភូមិ  សរុបចំនួន ១៧៣ អង្គ/នាក់ ។

✍️ខេត្តកំពង់ចាម៖ កាលពីថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល ប្រធាន ស.ស.យ.ក. ខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ ស.ស.យ.ក. ខេត្ត ដើម្បីពិភាក្សាអំពីបំណែងចែកភារកិច្ចរៀបចំកម្មវិធីប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ ។ ជាមួយគ្នាដែរ លោក បាន ស្រេង ប្រធាន ស.ស.យ.ក. ស្រុកស្ទឹងត្រង់ រួមជាមួយសមាជិក ស.ស.យ.ក. ស្រុក បានចូលរួមសម្អាតបរិស្ថានសួនច្បារមាត់ទន្លេ តាមដងផ្លូវសាធារណៈ ដែលបានរៀបចំក្នុងកម្មវិធីអុំទូកប្រពៃណីជាតិក្នុងស្រុកស្ទឹងត្រង់។

✍️ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ 

– គណៈកម្មាធិការស.ស.យ.ក.ស្រុកស្ទោង នាំយកទឹកសុទ្ធចំនួន ៦០យួរ ទៅជូនដល់គណៈកម្មការរៀបចំការប្រណាំងទូកតាមទំនៀមទម្លាប់ប្រចាំឆ្នាំ ក្រោយភ្ជុំនៅស្រុកស្ទោង។

– ស.ស.យ.ក.ឃុំកំពង់ចិនត្បូង ស្រុកស្ទោង បាននាំយកថវិកាចំនួណ ១០០,០០០៛ (មួយរយពាន់រៀលគត់) ទឹកក្រូចចំនួន ៤កេះ ទឹកបរិសុទ្ធ ៤កេះធំ និងទឹកបរិសុទ្ធចំនួន ៣០យួរ ទៅជូនដល់គណៈកម្មការរៀបចំការប្រណាំងទូកតាមទំនៀមទម្លាប់ប្រចាំឆ្នាំ ក្រោយភ្ជុំនៅស្រុកស្ទោង។

– ឃុំកំពង់ចិនជើង ស្រុកស្ទោង បាននាំយកគ្រឿងឧបភោគ បរិភោគ ចុះសួរសុខទុក្ខគ្រួសារដែលមានជីវភាពលំបាក និងកំពុងរងគ្រោះដោយសារទឹកជំនន់ស្ទឹងស្ទោង ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង។

✍️ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់​ សោភ័ណ​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាប បានដឹកនាំ​ សមាជិក សមាជិកា គណៈកម្មាធិការខេត្ត ចូលរួមអមដំណើរ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសមាជិក សមាជិកា និងក្រុមការងារ ចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ ចំនួន១៣២គ្រួសារ នៅអង្គរជុំ ចំនួន៣៥៣គ្រួសារទៀត នៅស្រុកស្រីស្នំ ខេត្តសៀមរាប និង ចំនួន៥១១គ្រួសារនៅក្នុងស្រុកក្រឡាញ់ ជាមួយ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌល ខេត្តសៀមរាប និងលោកជំទាវ និងបន្ថែមពីនេះ ក៏បានចុះទៅមើលទីតាំងស្នាក់ការ ស.ស.យ.ក.​ ប្រចាំស្រុកអង្គរជុំ ព្រមទាំងបានចូលរួមចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ មន្ទីរពេទ្យបង្អែកស្រុក្រឡាញ់ និងចុះទៅតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្រីស្នំ និងចុះពិនិត្យទំនប់ទឹកនៅក្នុងស្រុកស្រីស្នំ និងទីតាំងសំខាន់ៗមួយចំនួនទៀតផងដែរ ៕


ដោយ ៖ សិលា


ចែករំលែក៖