ខេត្តកំពង់ចាម ៖ នៅថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២២នេះ លោក ហេង វុទ្ធី អនុប្រធានថ្នាក់កណ្ដាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងសហការី បាននាំយកអំណោយលោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនគ្រួសារក្រីក្រនៅឃុំអារក្សត្នោតដែលជាសមាជិកគណបក្សជួបការលំបាក ចំនួន៣៦គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ១ការុង(២០គីឡូក្រាម) ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ៣ដប ប្រេងឆា ១ដប ត្រីខ៤កំប៉ុង និងថវិកាចំនួន ២០,០០០រៀល ។
ដោយឡែកក្រុមការងារចុះជួយភូមិអារក្សត្នោតបានបន្ថែមថវិកាផ្ទាល់ខ្លួនក្នុងមួយគ្រួសារចំនួន ៣០,០០០រៀល និងទឹកបរិសុទ្ធវីតាល់មួយកេសសម្រាប់៥គ្រួសារក្នុងភូមិអារក្សត្នោត សរុបជាថវិកាចំនួន ៣,៨២៥,០០០រៀល ៕
ដោយ ៖ វណ្ណៈ