ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញនគរបាលនៃស្រុកថ្មគោល បានបង្រ្កាបករណីសារធាតុញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តម្នាក់អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃ សៅរ៍៦កេីតខែអស្សុជឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០១ខែតុលាឆ្នាំ២០២២វេលា​ម៉ោង១៥និង២០នាទីនៅចំណុចក្រុមទី០១ ភូមិ ហៃ​សា​ន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តយោ​បល់​ដឹកនាំ​របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់​ដំ​បង​ រួមនឹងយោ​បល់​លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារប្រឆាំ​ង​គ្រឿងញៀន​ លោកវរសេនី​យ៍​ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកប្រឆាំ​ងគ្រឿង​ញៀន រួមជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាល ជ្រៃ នៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល បានចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុ​ញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង និងបានឃា​ត់​ខ្លួនជនសង្ស័យចំនួន០១នាក់គឺ៖ ឈ្មោះ យៀត មករា ភេទប្រុសអាយុ២១ឆ្នាំភូមិ ហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

-*វត្ថុតាងចាប់យកបានរួមមាន៖

១-ម្សៅ ក្រាមពណ៌សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៌សថ្លាចំនួន០៤ថង់ទំងន់៥៩,០៤ក្រាម(ទាំងសំបក) សង្ស័យ​មានសារធាតុញៀន          

២-ទូរស័ព្ទដៃចំនួន០១គ្រឿង។ 

បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចជំនាញក៏បានកសាងសំណុំ​រឿងបញ្ជូនមកការិយាល័យជំនាញ​ ចាត់ការបន្តតាមនីតិវិធី​ ច្បាប់៕

ដោយ៖ ស សារ៉េត


ចែករំលែក៖