ភ្នំពេញ ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំឯកសារសម្រាប់សន្និសីទសារព័ត៌មានស្តីពី«សមិទ្ធផលសម្រេចបានរយៈពេល០៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ» ក្រោមអធិបតីភាព លោក សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំពិភាក្សារៀបចំឯកសារនេះ ក្នុងគោលបំណងដើម្បីត្រៀមរៀបចំឯកសារស្តីពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្តរបស់ក្រសួងមហាផ្ទៃ សម្រាប់សន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនាពេលខាងមុខ៕
ដោយ៖ សហការី