អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom បានចុះហត្ថលេខាលើច្បាប់ទទួលស្គាល់ថ្ងៃបុណ្យចូលឆ្នាំបណ្តាប្រទេសតំបន់អាស៊ី ដែលតែងតែហៅថា«ចូលឆ្នាំចិន» ជាថ្ងៃបុណ្យរបស់រដ្ឋ ហើយពលរដ្ឋនឹងបានឈប់សម្រាកនៅក្នុងថ្ងៃនេះ។
សេចក្តីព្រាងច្បាប់របស់សមាជិកព្រឹទ្ធសភា Evan Low ទទួលបានការឯកភាពពីសភានៃរដ្ឋ កាលីហ្វ័រនីញ៉ា ហើយត្រូវបានអភិបាលរដ្ឋ Newsom បានចុះហត្ថលេខាជាច្បាប់នៅវេលាម៉ោង ០ ថ្ងៃទី៣០ខែកញ្ញា ។
ច្បាប់ថ្មីអនុញ្ញាតឱ្យមន្ត្រីទាំងអស់នៅក្នុងរដ្ឋនេះអាចឈប់សម្រាក៨ម៉ោងក្នុងរយៈពេល ៨ម៉ោងដើម្បីចូលរួមថ្ងៃបុណ្យចូលឆ្នាំចិន ដោយមិនចាំបាច់សុំច្បាប់សម្រាកនោះឡើយ។
ជាមួយនឹងច្បាប់ថ្មីខាងលើ រដ្ឋកាលីហ្វ័រនីញ៉ាមានថ្ងៃបុណ្យ៣ដែលរដ្ឋនេះទទួលស្គាល់ ក្នុងនោះមានថ្ងៃបុណ្យ Juneteenth (ថ្ងៃប្រកាសផ្តល់សេរីភាពដល់ទាសករស្បែកខ្មៅថ្ងៃទី១៩ខែមិថុនា) និងថ្ងៃទី២៤ខែមេសា ជាថ្ងៃរំលឹកដល់ជនជាតិដើមកំណើត Armenia ដែលត្រូវ របប Ottoman នៅប្រទេសតួកគីសម្លាប់ និងថ្ងៃបុណ្យចូលឆ្នាំចិន ៕ ដោយ៖ ធីរីណា
រូបថត ៖ Zingnews.vn