ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ម៉ូតូហុងដាសេ១២៥ ចំនួន ២ គ្រឿងត្រូវបានក្រុមជនសង្ស័យចាក់សោទ្វាររបងចូលលួចទាំងកណ្ដាលអធ្រាត្រនិងបានបំពុលសត្វឆ្កែងាប់ជាច្រើនក្បាលនិងដែលគេស្គាល់ថាជាផ្ទះបន្ទប់ពិគ្រោះនិងព្យាបាលជំងឺសុខសាន្ត នៅឃុំក្រោលគោផ្អើលអ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២២ ស្ថិតនៅផ្ទះបន្ទប់ពិគ្រោះនិងព្យាបាលជំងឺសុខសាន្តស្ថិតក្នុងភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាម លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងនារសៀលថ្ងៃទី៦ខែតុលាឆ្នាំ២០២២ថា ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ អ៊ុង សុមេធ ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ គ្រួពេទ្យ រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកសម្ភារដែលបាត់បង់រួមមានម៉ូតូចំនូន ២ គ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្វាយរៀង១J៤៤៩៤និងម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ពាក់ស្លាកលេខ ស្វាយរៀង១H៤០១៨និងបានបំពុលសត្វឆ្កែងាប់ជាច្រើនក្បាលផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកឃាត់ខ្លួនក្រុមជនសង្ស័យមកផ្ដន្ទាទោសឱ្យខានតែបាន ៕
ដោយ៖ សុថាន