ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែកញ្ញា ឆ្នាំ២០២២ ទិសដៅការងារបន្ត និងផ្សព្វផ្សាយការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែកញ្ញា ឆ្នាំ២០២២ ទិសដៅការងារបន្ត និងផ្សព្វផ្សាយការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ 

ក្នុងកិច្ចប្រជុំនេះដែរ​ក៏មានការចូលរួមពីសំណាក់ លោក-លោកស្រីឧត្តមសេនីយ៍ លោកវរសេនីយ៍ស្នងការរង លោក​-លោកស្រី​ នាយការិយាល័យជំនាញទាំងអស់ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង៥ផងដែរ។ 

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់មន្រ្តីចូលនិវន្តន៍ និងគ្រួសារមន្រ្តីមរណៈ ចំនួន ២១នាក់ ទឹកប្រាក់សរុបចំនួន ២១៦.៤៤២.៥០០រៀល នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត។ 

សូមជម្រាបជូនថា​ ជារៀង​រាល់​ថ្ងៃ​យប់​ លោកស្នងការនគរបាលខេត្ត​ បានចាត់កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ដោយឡែក កម្លាំងអធិការស្រុក-ក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាមមូលដ្ឋាន​ តែងតែដឹកនាំកម្លាំងចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀនផងដែរ ៕​

ដោយ៖សហការី


ចែករំលែក៖