ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម សាលាខេត្តព្រះសីហនុ គណះកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន នឹងរៀបចំពីធីបុណ្យសមុទ លើកទី៩ ជុំទី៣ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” (Bay of Peace, Bay of Hope) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃសុក ០១រោច ដល់ថ្ងៃអាទិត្យ ០៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្នុងគោលបំណងអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្តីបឆ្នេរ សមុទ្រដែលស្អាតជាងគេលើ សាកលលោក ក៏ដូចជាជំរុញលើកតំលៃ និងផ្សព្វផ្សាយសក្តានុពល់ទេសចរណ៍ ពិសេស អេកូទេសចរណ៍នៅតំបន់ឆ្នេរ សមុទ្រកម្ពុជា។ សកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះរួមមាន០៣សំខាន់ៗដូចខាងក្រោម៖

១. ការផ្សាយបន្តផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី ដោយមានការចូលរួមពីសំណាក់ ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិ និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ ឆ្នាំ២០២២

 ២. មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរនិងការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក 

 ៣. សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សា និងមានការចូលពីសំណាក់ក្រុមសិល្បករ សិល្បការិនី

តារាចំរៀង និងកីឡាករ កីឡាការិនីជាតិ អន្តរជាតិ អាស្រ័យហេតុនេះ សូមអញ្ជើញភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួមទស្សនា និងកំសាន្តដោយមេត្រី។

ចំពោះក្រុមហ៊ុនឯកជន ធុរជន និងសិល្បករ សិល្បការិនី តារាចំរៀងជាតិ ដែលមានបំណងចូលរួមក្នុងសកម្មភាព នានានៃពិធីបុណ្យនេះ សូមទំនាក់ទំនងមកគណៈកម្មការដូចខាងក្រោម៖

ដោយ : សិលា


ចែករំលែក៖