ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២ ស្តីពី កិច្ចសហប្រតិបត្តិការបរិស្ថាន និងការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ស្ថិតក្នុងក្របខណ្ឌនៃកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។ នៅព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ ឧត្តមមន្រ្តីបរិស្ថានអាស៊ាន បានជួបជាមួយឧត្តមន្រ្តីបរិស្ថានសាធារណរដ្ឋកូរ៉េ ក្នុងកិច្ចសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២ ស្តីពី កិច្ចសហប្រតិបត្តិការបរិស្ថាន ដែលមានសហប្រធានជាឧត្តមមន្ត្រីបរិស្ថានប្រទេសវៀតណាម និងសាធារណរដ្ឋកូរ៉េ។ កិច្ចសន្ទនានេះផ្តោតលើរបៀបវារៈដូចខាងក្រោម៖

១- ការរាយការណ៍អំពីគោលនយោបាយ និងកិច្ចសហប្រតិបត្តិការផ្នែកបរិស្ថាន និងការប្រែប្រួលអាកាសធាតុរបស់ប្រទេសជាសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ

២- កិច្ចសហប្រតិបត្តិការបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដោយផ្អោតលើ៖

 -គម្រោងស្តីពីខ្យល់ស្អាតសម្រាប់និរន្តរភាពអាស៊ាន

 -ការបំពុលខ្យល់ឆ្លងដែន ក្នុងអាស៊ាន

 -កិច្ចសហប្រតិបត្តិការបរិស្ថានសមុទ្រ

 -កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចវិញជុំ

 -កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុ

 -កិច្ចសហប្រតិបត្តិការលើជំនួយអភិវឌ្ឍបៃតងសម្រាប់ប្រទេសអាស៊ាន

 -ការធ្វើបច្ចុប្បន្នភាពលើកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ លើការកាត់បន្ថយ និងបន្ស៊ាំងទៅនឹងការប្រែប្រួលអាកាសធាតុ៕

ដោយ : សហការី


ចែករំលែក៖