ព័ត៌មានទាន់ហេតុការណ៍៖

ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២បានទៅលើអង្គការចំនួន ២ និងឯកជនមួយ

ចែករំលែក៖

នៅថ្ងៃទី៧ខែតុលា គណៈកម្មការពានរង្វាន់ណូបែលនៅប្រទេសន័រវែសបានសម្រេចផ្តល់ពានរង្វាន់ណូបែលសន្តិភាពជូនបុគ្គលមួយរូប និងអង្គការចំនួន២ ។ ក្នុងនោះគឺសកម្មជនសិទ្ធិមនុស្សជនជាតិបេឡារុស លោក Ales Bialiatski និងអង្គការសិទ្ធិមនុស្សរុស្ស៊ី Memorial ព្រមទាំងអង្គការសិទ្ធិមនុស្ស Center for Civil Liberties នៅអ៊ុយក្រែន។
គណៈកម្មការពានរង្វាន់ណូបែល បានវាយតម្លៃខ្ពស់ចំពោះបុគ្គលនិងអង្គការសិទ្ធិមនុស្សដែលបានខិតខំ ដើម្បីសិទ្ធិ សេរីភាព សង្គម សន្តិភាព និងប្រជាធិបតេយ្យ។ លោក Bialiatski គឺជាអ្នកផ្តួចផ្តើមធ្វើបដិវត្តន៍ប្រជាធិបតេយ្យនៅបេឡារុសតំាងពីពាក់កណ្តាលឆ្នាំ ១៩៨០ ។
អង្គការសិទ្ធិមនុស្ស Memorial ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៧ ដោយសកម្មជនសម័យអតីតសហភាពសូវៀត។ លោក Andrei Sakharov និង Svetlana Gannushkina គឺជាអ្នកបង្កើតអង្គការនេះឡើង។
ចំណែកអង្គការ Center for Civil Liberties បានបង្កើតឡើងនៅទីក្រុងកៀវឆ្នាំ២០០៧ ដើម្បីជំរុញសិទ្ធិមនុស្សនៅអ៊ុយក្រែន។ អង្គការនេះបានធ្វើសកម្មភាពដើម្បីជំរុញប្រជាធិបតេយ្យក្នុងសង្គម ជួយអ៊ុយក្រែនឱ្យក្លាយទៅជា ប្រទេសប្រជាធិបតេយ្យ ។
ពានរង្វាន់ណូបែលសន្តិភាព ដែលជាពានរង្វាន់មួយក្នុងចំណោម ៦ពានរង្វាន់បង្កើតឡើងដោយលោក Alfred Nobel បានបង្កើតឡើងតាំងពីឆ្នាំ១៨៩៥ ។ ក្រៅពីពានរង្វាន់សន្តិភាពនៅមានពានរង្វាន់គីមីសាស្ត្រ ជីវសាស្ត្រ សេដ្ឋកិច្ច អក្សរសាស្ត្រ រូបវិទ្យា៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ tienphong.vn)


ចែករំលែក៖