ភ្នំពេញ ៖ អ្វីៗដែលជាការងារ របស់សមត្ថកិច្ច បានបំពេញ តួនាទី ភារកិច្ច បម្រើប្រជាពលរដ្ឋ ត្រូវនិយាយការពិត ,នោះហើយជាការចូលរួមផ្តល់ព័ត៌មានពិតពីសង្គមបានដល់ប្រជាពលរដ្ឋបានដឹង ។
សូមបញ្ជាក់ថា, កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រចាំការល្បាតត្រួតពិនិត្យលើផ្លូវល្បឿនលឿន បានអន្ដរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយបន្ទាន់២ករណី នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ ពេលកំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន។
កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលល្បាតប្រចាំការត្រួតពិនិត្យនោះ ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាន។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា, ពលរដ្ឋដែលត្រូវការជំនួយអន្ដរាគមន៍ពេលកំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿននោះ គឺ ៖
ករណីទី១៖ រថយន្ដម៉ាក Landcruiser នៅចំណុចគីឡូម៉ែត្រលេខ១៣៧ ខូចអាគុយ ។
-និងករណីទី២៖ រថយន្ដ Prius នៅចំណុចគីឡូម៉ែត្រលេខ១៧៦ បែកកង់ខាងមុខ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ភ្នំពេញ-ព្រះសីហនុ បន្ដប្រុងប្រយ័ត្នជាប់ជានិច្ចនៅពេលធ្វើដំណើរ ហើយជៀសវាងឲ្យបាននូវការប្រើប្រាស់ល្បឿនលើសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ!
សោកស្តាយ អ្នកខ្លះ ខ្វះកត្តាយោបល់ បង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បរិយាយដោយបាត់បង់សីលធម៌ សេចក្តីថ្លៃថ្នូរ របស់ខ្លួន ឈានដល់សង្គមមិនទទួលយកបាន។
កុំមើលបណ្តាំគ្នា គួរតែរួបរួមគ្នា គោរពច្បាប់ចរាចរណ៍ ៕
ដោយ ៖ សហការី