ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានធ្វើចំណារទាំងកណ្តាលអធ្រាត្រឱ្យប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅទាំង២ទីតាំង ទទួលបានបណ្ណសមធម៌ក្រីក្រ១ ដូចគ្នាទាំងអស់ ហើយទទួលការឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា

ចែករំលែក៖

     ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចារទាំងកណ្តាលអធ្រាត្រឱ្យប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅទាំង២ទីតាំងទទួលបានបណ្ណសមធម៌ជាក្រីក្រ១ដូចគ្នាទាំងអស់ ហើយទទួលបានការឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចមកលើប្រជាពលរដ្ឋ និងបញ្ហាជាតិ។ 

    សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុនសែន បានធ្វើចំណារប៊ិកក្រហម ឯកភាព បន្ទាប់ពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានធ្វើរបាយការណ៍គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជាជាទីគោរពះដ៏ខ្ពង់ខ្ពស់ ! 

   កម្មវត្ថុ របាយការណ៍សង្ខេបស្តីពី លទ្ធផលនៃការអនុវត្តការផ្ទៀងផ្ទាត់បណ្ណសមធម៌ថ្មីប្រភេទក្រីក្រ១ និងការប្តូរបណ្ណ ក្រីក្រថ្មីប្រភេទ១ នៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ 

     សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា  ប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅទាំង២ទីតាំងទទួលបានបណ្ណសមធម៌ក្រីក្រ១ដូចគ្នាទាំងអស់ ហើយទទួលការឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា។ 

     ចំណារនេះធ្វើឡើងនៅយប់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពឆ្លើយតបរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាឱ្យផ្លាស់ប្តូរការកំណត់ទីតាំងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ពីទីតាំង«ជនបទ» ទៅជា«ទីប្រជុំជន» និងទីតាំងទាំងឡាយដែលពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ជាទីតាំងប្រជុំជន ជាពិសេសអ្នកស្ម័គ្រចិត្តទៅរស់នៅឃុំរុនតាឯក និងឃុំពាក់ស្នែង។

ប្រជាពលរដ្ឋនៅទីតាំងទាំងពីរត្រូវទទួលបានបណ្ណសមធម៌ជាក្រីក្រ១ដូចគ្នាទាំងអស់  ហើយទទួលការឧបត្ថម្ភនៅក្នុងទីប្រជុំជនទាំងអស់ដូចៗគ្នា។

ចំពោះការស្នើសុំរបស់ក្រសួងផែនការធ្វើការផ្លាស់ប្ដូរការកំណត់ទីតាំងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ពីទីតាំង ជនបទទៅជាទីតាំងប្រជុំជនវិញ៖

    -ស្នើសុំទីតាំងទាំងឡាយដែលប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅតាមការកំណត់របស់រាជរដ្ឋាភិបាលនោះ ត្រូវបានកំណត់ជាទីតាំងប្រជុំជន។ សម្តេចតេជោ ហ៊ុនសែន បានចារឯកភាព ៕

ដោយ ៖ សិលា


ចែករំលែក៖