ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ម្សិលមុិញ គណ:កម្មាធិការកណ្តាលសមាគមសម្ពន្ធប្រជាជនដេីម្បីសន្តិភាព(ស.ស.ប.ស)បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព សាខាខេត្ត-ក្រុង-ស្រុកទាំង៩ របស់ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន លេខាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ជាប្រធាន សមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព។
ក្នុងឱកាសនោះ លោកប្រធានក៏បាន ក្រើនរំលឹកទៅដល់សមាជិក សមាជិកា ទាំងអស់ សូមកសាងសេចក្តីល្អ អំពើល្អ ភាពស្មោះត្រង់ មេត្តា យោគយល់ ស្និតស្នាលនៅគៀកជាប់ជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជំនឿសាសនានៅក្នុងសង្គម និងឆន្ទៈមុះមុតស្រលាញ់ ការពារសុខសន្តិភាព ការអភិវឌ្ឍន៍ និងគោរពគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីអោយសមាគមទទួលការស្រលាញ់ពេញចិត្តនិងចូលរួមយ៉ាងច្រេីនកុះករពីសំណាក់ប្រជាជន។
លោកប្រធាន ក៏បានបន្តទៀតថា÷សូមថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់បន្តអនុវត្តម៉ឹងម៉ាត់តាមបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ និងផែនការយុទ្ធសាស្ត្ររបស់សមាគម ដែលបានដាក់ចុះ។ ពង្រឹងសាមគ្គីផ្ទៃក្នុងរឹងមាំ បង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដី រដ្ឋបាល ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត និងស្ថាប័នពាក់ព័ន្ធដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ លើកស្ទួយសង្គមជាតិ ជាពិសេសបំផុតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជានាអាណត្តិថ្មីខាងមុខនេះ និងគាំទ្របេក្ខភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕
ដោយ : សិលា