ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៦៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,១៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៩,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៧,៣៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,០២%។
សូមបញ្ជាក់ថា៖ នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២២ មានអ្នកឆ្លងចំនួន ០៦នាក់ និងអ្នកជាសះស្បើយ ០៥នាក់និងអ្នកជំងឺស្លាប់ គ្មាន ៖ – ករណីឆ្លង សហគមន៍ ០៦នាក់ឆ្លង – អ្នកដំណើរពីបរទេស គ្មាន(អូមីក្រុង)
គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ – អ្នកឆ្លងសរុប= 137,927 នាក់ – អ្នកជាសះស្បើយ= 134,799 នាក់ – អ្នកស្លាប់= 3,056 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ៕
ដោយ ៖ សិលា