ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ (ពីកម្ពុជា ទៅប្រទេសថៃ) ចាប់ខ្លួនជនសង្ស័យ១នាក់ជាជនជាតិចិន និងរឹបអូសគ្រឿងញៀនជាង ១គីឡូក្រាម។
ហេតុការណ៍បង្ក្រាបនេះបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ដោយសមត្ថកិច្ចគយនិងរដ្ឋាករ ប្រចាំការនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកចេញដំណើរ) បានសហការជាមួយ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា, លោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរ, លោកវរ:សេនីយ៍ឯក តឹក សូនី នាយការិយាល័យ ព្រមទាំង មានការដឹកនាំសម្រលសម្រួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសម្លេង (Speaker) នៅគោលដៅ ច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន និងតាងចាប់យកវត្ថុបាន:
-កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ១ គ.ក្រ ២,៤២ក្រាម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕
ដោយ៖ ស សម