ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធស្រូវអង្ករកម្ពុជា ៖ កម្ពុជានាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៤៩.៣២៥តោន​ ក្នុងរយៈពេល ៩ខែនេះ​!

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ​ ប្រទេសកម្ពុជា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩.៣២៥ តោន ពោលគឺគិតជាទឹកប្រាក់មានចំនួន ២៨៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជា​ បានគូសបញ្ជាក់ថា​៖ ប្រទេសកម្ពុជា​ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ​ ការនាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន ៤៤៩.៣២៥ តោន ទៅកាន់គោលដៅចំនួន ៥៥ ដែលក្នុងនោះ ប្រទេសចំនួន៩ បានគ្របដណ្តប់លើទីផ្សារនាំចេញអង្ករកម្ពុជាជាង ៨២% ដែលរួមមាន សាធារណៈរដ្ឋប្រជាមានិតចិន ៤៤,០៩% ប្រទេសបារាំង ១៤,៨៣% ប្រទេម៉ាឡេស៊ី ៥,៥៨% ប្រទេសហូឡង់ ៤.៦៥% ប្រទេសអ៊ីតាលី ២,៦៥% ប្រទេសហ្កាប៊ុង ២,៦៣% ប្រទេសព្រុយណេ ២,៤៤% ចក្រភពអង់គ្លេស ២,៤៥% និងប្រទេសអាឡឺម៉ង់ ២,០៨% ។

ដោយឡែក​ ប្រភេទអង្ករក្រអូបប្រណិតចំនួន ៣៩% ឬ ១៧៧ .៤៨១ តោន អង្ករសែនក្រអូបចំនួនជិត ២៩% ឬ ១២៨.៧៥៣ តោន អង្ករសគ្រាប់វែងចំនួនជិត ២៨% ឬ ១២៣. ៣១៨ តោន អង្ករចំហុយ ជាង ២% ឬ ១០ .៦៨០ តោន អង្ករសរីរាង្គចំនួនជិត ២% ឬ ៨.១០៦ តោន ។

ប្រភពដដែលបន្តថា ស្រូវ បានចំនួន ២.៣៥៧.៦៧៤ តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៦៣,៥៤ លាន ដុល្លារសហរដ្ឋអាមេរិកត្រូវបាននាំចេញវចេញទៅប្រទេសវៀតណាមក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២៕ ដោយ​៖សហការី​

រូបភាព៖ឯកសារ


ចែករំលែក៖