ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ព្រះមហាក្សត្រត្រាស់បង្គាប់

មាត្រា ១ : តែងតាំងមុខតំណែង លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា,នៅថ្ងៃនេះ សម្ដេចបានថ្វាយលិខិតជូនព្រះមហាក្សត្រដើម្បីតែងតាំងលោក វេង សាខុន ធ្វើជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីត្រូវបានដកដំណែងពីរដ្ឋមន្ត្រីកសិកម្ម។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមិនបោះបងអ្នកណាទេក៏ប៉ុន្តែត្រូវការអ្នកទទួលខុសត្រូវលើវិស័យនេះដើម្បីជំរុញវិស័យកសិកម្មឲ្យរីកចម្រើន។

លោក វេង សាខុន ត្រូវបានព្រះមហាក្សត្រដកតំណែងពីរដ្ឋមន្ត្រីកសិកម្មកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២៕

 

ដោយ ៖ សិលា


ចែករំលែក៖