ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវការគាំទ្រ និងអបអរសាទរ ក្នុង សេចក្តីរំភើបរីករាយ ប្រកបដោយមោទកភាពខ្ពស់ ក្នុងឱកាសដែលតុលាការប្រទេសបារាំង សភា ទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្តេចតជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងបានរកឃើញការពិតថា សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហារកេរ្តិ៍ចំពោះ សម្តេចតជោ ពិតប្រាកដមែន។
សាលក្រមរបស់តុលាការបារាំងនេះ បានបង្ហាញនូវភាពជោគជ័យរបស់ សម្ដេចតជោ ដែលទទួលបានការសម្រេចមួយសមស្របតាមបំណងប្រាថ្នារបស់ សម្តេចតេជោ ដែលចង់ បាននូវយុត្តិធម៌ និងភាពស្អាតស្អំនេះ និងទាត់ចោលការថ្លែងមូលបង្កាច់របស់ជនជាប់ចោទ សម រង្ស៊ី។ ចំពោះបុគ្គល សម រង្ស៊ី វិញត្រូវរងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតុលាការបាន បញ្ជាក់ថា ពាក្យពេចន៍របស់ខ្លួន គឺការចោទប្រកាន់ ដោយគ្មានភស្តុតាង និងជាការបរិហារកេរ្ដិ៍ ហើយត្រូវបង់ខាតចំពោះរាល់ការចំណាយទាំងអស់។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាចូលរួមគាំទ្រ ការពារ និងសូមប្រឆាំងដាច់ ខាតចំពោះជនអគតិទាំងឡាយណាដែលមានបំណងយាយី បំពានដល់ច្បាប់ ដល់សុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរបស់សង្គម និងសូមលើកហត្ថប្រណម្យ ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុង លោកបុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារ ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការ ពរជ័យជូន សម្តេចតេជោ និងសម្តេចកក្ដព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី របស់សម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំង កាយចិត្តមាំមួន ជន្មាយុយឺនយូរ សុភមង្គល វិបុលសុខ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ និងបាន ប្រកបនូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសនាបកតោជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ច ភក្តីភាពឥតងាករ កតញ្ញូ កតវេទិតាធម៌ និងគារវភក្តី ដ៏ខ្ពង់ខ្ពស់បំផុត អំពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ ៖ សិលា