ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតអបអរសាទរ និងជូនពរ សម្ដេចតេជោ ឱកាសដែលទទួលបាននូវយុត្តិធម៌ និងភាពស្អាតស្អំ តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់យុត្តាធិការតុលាការទីក្រុងប៉ារីស ប្រទេសបារាំង

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតអបអរសាទរ និងជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលទទួលបាននូវយុត្តិធម៌ និងភាពស្អាតស្អំ តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់យុត្តាធិការតុលាការទីក្រុងប៉ារីស ប្រទេសបារាំង លើសំណុំរឿងបរិហារកេរ្តិ៍ប្រព្រឹត្តដោយទណ្ឌិត សម រង្ស៊ី។ 

លិខិតអបអរសាទរ និងជូនពរ សូមគោរពជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និង ក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥត ឧបមា គោរពជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ទទូលបាននូវយុត្តិធម៌ និងភាពស្អាតស្អំ តាមរយៈសីលក្រុមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់យុត្តាធិការតុលាការទីក្រុងប៉ារីស ប្រទេសបារាំង លើសំណុំរឿងបរិហារកេរ្ដិ៍ប្រព្រឹត្តដោយទណ្ឌិត សម រង្ស៊ី។

ខ្លឹមសារនៃសាលក្រមរបស់យុត្តាធិការតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសថា សម្តេចតេជោនាយករដ្ឋមន្តី្រ ពុំមានជាប់ពាក់ព័ន្ធសកម្មភាពណាមួយ ដូចអ្វីដែលទណ្ឌិតសញ្ជាតិពីរ សម រង្ស៊ី បានចោទប្រកាន់បរិហារកេរ្តិ៍ ដោយអគតិ បំភ្លៃការពិត គ្មានទឡឹករណ៍ច្បាស់លាស់ ដែលនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីភាពបរាជ័យដ៏អាម៉ាស់បំផុតរបស់ទណ្ឌិតរូបនេះ និងក្រុម ប្រឆាំងជ្រុលនិយម ហើយបានផ្ដល់ត្រឡប់មកវិញនូវភាពស្អាតស្អំ និងឆ្លុះបញ្ចាំងពីសច្ចៈភាពជាប្រវត្តិសាស្ត្រថ្មីមួយទៀត ជូនបមុខ រាជរដ្ឋាភិបាលកម្ពុជា និយាយដោយឡែក និងនិយាយជារួម ប្រជាជនកម្ពុជា ថាជា “មាសសុទ្ធ មិនខ្លាច់ភ្លើង” ផ្ទុយស្រឡះពីក្រុម អ្នកនយោបាយរត់ចោលស្រុក ក្បត់ជាតិតជំនាន់ និងមិនដែលបានធ្វើទង្វើណាមួយដើម្បីជាឧត្តមប្រយោជន៍ជាតិនោះឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្តី្រ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយតំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំជាតិមាតុភូមិ និង ប្រជាជនកម្ពុជា ឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលនៃ “សន្តិភាព” ពេញលេញ និងសូមយកឱកាសនេះ ប្រកាស ថ្កោលទោស់ចំពោះទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រព្រឹត្តអំពើប្រមាថយ៉ាងធ្ងន់ធ្ងរឥតស្រាកស្រាន្ត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសព្រះរាជាណាចក្រកម្ពុជា ជាពិសេសការប្រមាថដល់ដួងវិញ្ញាណក្ខន្ធរបស់បុគ្គលដែលបានទទួលមរណភាព ក្នុងសុគតិភព ដែលជាការប៉ះពាល់ដល់ផ្លូវចិត្តរបស់សាច់ញាតិ និងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរបំផុត។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរព ស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ ភក្តីភាពដ៏ស្មោះស្ម័ត និងអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ : សុខ ខេមរា


ចែករំលែក៖