ខ្សែប្រយុទ្ធ Kylian Mbappe មិនត្រឹមតែចង់ចាកចេញពី Paris Saint-Germain ឱ្យបានឆាប់តាមដែលអាចធ្វើបាននោះទេ ប៉ុន្តែបានព្យាយាមរួចហើយកាលពីខែកក្កដា។ មានការពិភាក្សាជាច្រើននៅពេលនោះរបស់អ្នកតំណាងកីឡាកររូបនេះជាមួយនឹងការដំឡើងតម្លៃខ្លួន។ ក្លិបPSG ត្រូវបានគេអះអាងថា នឹងកំណត់តម្លៃសម្រាប់ការចាកចេញរបស់ Mbappe ក្នុងតម្លៃ៤០០លានអឺរ៉ូ ហើយជម្រើសរបស់ក្លិប Real Madrid ត្រូវបានច្រានចោល។
ជាមួយនឹងគំនិតនោះក្លិប Liverpool បានគេដាក់លើតុដើម្បីពិចារណា។ កីឡាករខ្លួនឯងបានទទួលស្គាល់កាលពីខែឧសភានៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយកាសែតនេះបន្ទាប់ពីការបន្តរបស់គាត់ជាមួយ PSG ថាក្លិបនៅ Premier League ត្រូវបានគាត់យកចិត្តទុកដាក់ជានិច្ច។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ហេតុផលផ្សេងៗ Mbappe និងទីប្រឹក្សារបស់គាត់មិនពេញចិត្តក្នុងការបន្តជម្រើសនេះទេ។
នេះជារបៀបដែលវាត្រូវបានបញ្ជូនទៅតួអង្គសំខាន់ពីរនៅក្នុងកិច្ចពិភាក្សាគឺ Nasser Al-Khelaifi និង Antero Henrique។ ទំនាក់ទំនងរវាងពួកគាត់ទាំងពីរ និងការបន្តជាមួយក្លិបបារាំងគឺកាន់តែអាក្រក់ជាងពេលណាៗទាំងអស់។
Mbappe មានអារម្មណ៍ថាជាជនរងគ្រោះនៃការសន្យាមិនពិត និងមានសម្ពាធ ហើយគ្រាន់តែស្វែងរកការលេងបាល់ទាត់ក្នុងបរិយាកាសសមរម្យ ដោយមិនសម្លឹងមើលលុយជាសំខាន់នឹងស្វែងរកក្លិបផ្សេងប្រសិនបើគាត់ចាកចេញពី PSG ។
គិតត្រឹមថ្ងៃនេះ ការចុះហត្ថលេខាលើ Mbappe ហាក់ដូចជាមិនអាចទៅរួចសម្រាប់ហេតុផលផ្សេងៗ ប៉ុន្តែនៅក្នុងបាល់ទាត់ គ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ សារព័ត៌មានជាច្រើនបានអះអាងថា ប្រសិនបើការចាកចេញរបស់ Mbappe កើតមានមែននោះ គាត់អាចនឹងទៅលេងនៅអង់គ្លេសដែលគាត់ធ្លាប់ប៉ងក៏ថាបាន ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA/90min.com)