ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ ដំណឹងអកុសល ! មុននេះបន្តិច យ៉ាងហោចណាស់ក៏មាន ក្មេងៗសិស្សសាលាជាង ២០នាក់ បានបាត់ខ្លួន ក្នុងចំណោម ៣០ នាក់ រកឃើញសព ៣ នាក់ ដោយសារ លិចទូកដរ នៅក្រោមស្ពាន អ្នកលឿង

ចែករំលែក៖

ខេត្តកណ្តាល ៖ ដំណឹងអកុសល ជាបឋម  ! មុននេះបន្តិច យ៉ាងហោចណាស់ក៏មាន ក្មេងៗសិស្សសាលាជាង ២០នាក់ បានបាត់ខ្លួន ក្នុងចំណោម ៣០ នាក់ រកឃើញសព ៣ នាក់ ដោយសារ លិចទូកដរ នៅក្រោមស្ពាន អ្នកលឿង ។ 

សូមបញ្ជាក់ថា, ក្មេងៗសិស្សសាលាជាង ២០នាក់ បានបាត់ខ្លួន ក្នុងចំណោម ៣០ នាក់ រកឃើញសព ៣ នាក់ ដោយសារ លិចទូកដរ នៅក្រោមស្ពាន អ្នកលឿង វេលាម៉ោង ០៧និង២៥ នាទី យប់ថ្ងៃទី១៣ តុលា ២០២២ នាទី ចំណុចភូមិ កោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានថ្លែងប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា, ពិតជាមានករណីនេះមែន  ហើយបច្ចុប្បន្នខ្ញុំកំពុងតែដឹកនាំកម្លាំង ចេញទៅទីតាំងកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះ ។

លោកឧត្តមសេនីយ៍ទោស្នងការបានបន្តថា, ខ្ញុំមិនទាន់ទទួលព័ត៌មានថាមធ្យោបាយនៃទូកដឹកក្រុមសិស្សសាលាទាំងនោះ ប្រភេទទូកអ្វីនៅឡើយទេ សំខាន់ត្រូវតែដឹកនាំកងកម្លាំងដើម្បីអន្តរាគមន៍ជួយក្នុងហេតុការណ៍នេះ ៕ 

ដោយ : សុខ ខេមរា


ចែករំលែក៖