ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តកូរ៉េគេចពីម៉ូតូទៅបុកចូលផ្ទះលក់ចាប់ហួយរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉េមួយគ្រឿងក្នុងល្បឿនលឿនគេចពីម៉ូតូដែលធ្វើដំណើរខាងមុខក៏ជ្រុលចង្កូតទៅបុកចូលផ្ទះលក់ចាប់ហួយមួយកន្លែងបណ្ដាលឱ្យរងការខូចខាត។ 

     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែតុលាឆ្នាំ២០២២ នៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។ 

     បើតាមសម្តីអ្នកបេីករថយន្តខាងលើបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបេីករថយន្តកូរ៉េ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3A-8838ធ្វេីដំណើរតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបើកវ៉ារថយន្តគាត់ពីខាងឆ្វេងរួចបត់ស្តាំចូលផ្លូវបេតុង ដោយារគាត់ខ្លាចបុកម៉ូតូទេីបគាត់បើកគេចជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតតតែសំណាងដែរដែលមិនមានមនុស្សរងរបួសនោះទេ។ 

     ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលភាគីទាំងសងខាងឱ្យដោះស្រាយគ្នាដើម្បីបញ្ចប់រឿនៅនឹងកន្លែង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖