ព័ត៌មានទាន់ហេតុការណ៍៖

លោកខាងលិចបារម្ភ ពីការធ្វើសមយុទ្ធ កម្លាំងបរមាណូរបស់រុស្ស៊ី អាចនឹងក្លាយជាសង្គ្រាមពិត

ចែករំលែក៖

រុស្ស៊ីបានឡើងគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៃកម្លាំងបរមាណូរបស់ប្រទេសនេះ ចំពេលដែលស្ថានភាពសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន កាន់តែតានតឹង ។ អាមេរិក និងសម្ព័ន្ធមិត្ត កំពុងប្រឈមបញ្ហា ក្នុងការកំណត់ឲ្យបានច្បាស់ថា រវាងការធ្វើសមយុទ្ធ និងការវាយប្រហារពិត ។
រុស្ស៊ី តែងតែ ធ្វើសមយុទ្ធកម្លាំងបរមាណូ ជារៀងរាល់ឆ្នាំ ប៉ុន្តែមន្ត្រីអាមេរិក និង លោកខាងលិច បានព្យាករណ៍ថា ការធ្វើសមយុទ្ធឆ្នាំនេះ នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ ក្នុងនោះមានទាំងការបាញ់មីស៊ីលអន្តរទ្វីប ។
ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោកពូទីន បានព្រមានថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធបរមាណូ ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ។

ប្រទេសលោកខាងលិច បារម្ភថា ទីក្រុងមូស្គូ អាចនឹងឈានដល់ដំណាក់កាលប្រើប្រាស់អាវុធប្រល័យលោកមួយនេះ។
ការធ្វើសមយុទ្ធរបស់រុស្ស៊ីមានឈ្មោះថា Grom ដោយបានដំណើរការកម្លាំងបរមាណូ យុទ្ធសាស្ត្រ ។

នៅក្នុងការសាកល្បងលើកនេះ រុស្ស៊ីនឹងប្រើប្រាស់មីស៊ីល៥ដើមក្នុងការវាយប្រហារទៅលើគោលដៅ ។

ប៉ុន្តែក្រុមអ្នកឯកទេសសន្តិសុខអាមេរិក យល់ឃើញថា រុស្ស៊ីអាចនឹងប្រើប្រាស់គោលដៅនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីវាយប្រហារនៅក្នុងសមយុទ្ធនោះតែម្តង ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ tienphong


ចែករំលែក៖