ខេត្តកណ្តាល ៖ ប្រតិបត្តិការរុករាវរកសាកសពត្រូវបានបញ្ចប់ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឈានដល់សមត្ថកិច្ចនគរបាល ឃាត់ខ្លួនប្រពន្ធម្ចាស់ទូក និងប្អូនស្រី ព្រមទាំងអ្នកបើកទូក ,ប្តីគេចខ្លួន ចាត់ការសួរតាមច្បាប់នៅអធិការដ្ឋាននគរបាលស្រុកលើកដែក ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស១១នាក់! ខណៈទូកចាស់ ពុកៗ ផ្ទុកលើសចំណុះ ! ។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្លាប់បានបញ្ជាក់ថា, មូលហេតុបណ្តាលអោយទូកលិច ក្នុងនោះ ទី១-ផ្ទុះមនុស្សលើសចំណុះ ទី២-អ្នកបើកបរទូកក្នុងល្បឿនលឿន ទី៣- អ្នកបើកបរធ្វេសប្រហែស ។ ដល់ពិនិត្យជាក់ស្តែងឃើញថា, ទូកចាស់ៗ ពុកៗ ទើបសមត្ថកិច្ចឃាត់ខ្លួនថៅកែទូកដរ ប្អូនស្រី អ្នកបើកទូក មកសួរនាំ ។ ដោយប្តីថៅកែទូកដរ បានគេចខ្លួន។
ករណីលិចទូកបណ្តាលអោយសិស្សានុសិស្ស១១នាក់បានស្លាប់ និងជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់បាន៤នាក់ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
សូមបញ្ជាក់ថា, សមត្ថកិច្ចបានបញ្ជាក់ពីបញ្ជីឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖
-ទី១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់)
-ទី២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់)
-ទី៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់)
-ទី៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)
សូមបញ្ជាក់ថា, មនុស្ស៤នាក់ខាងលើមានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ដោយឡែកបញ្ជីឈ្មោះអ្នកស្លាប់ដោយសារលិចទូក និងកំពុងបាត់ខ្លួននិងរកឃើញទាំងអស់ត្រឹមព្រឹកនេះរួមមាន ៖
-ទី១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
-ទី២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
-ទី៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
-ទី៤៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
-ទី៥៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
-ទី៦៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
-ទី៧៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
-ទី៨៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
-ទី៩៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
-ទី១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស
-ទី១១៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវការសោកសង្រេង ចួលរួរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ ឪពុកម្តាយ ក្រុមគ្រួសារសពកុមារ ក្នុងនោះសម្តេចតេជោ មានប្រសាសន៍ថា, ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។
សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង៕
ដោយ ៖ ស្អាងជ័យ