ខេត្តកណ្តាល ៖ លោក ហេង រតនា អគ្គនាយក អង្គភាព ស៊ីម៉ាក់ បានមានប្រសាសន៍ថា,នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ ខ្ញុំបានបន្តដឹកនាំក្រុមការងារចុះជួបសំដែងនូវការកោតសរសេីរនិងអរគុណកម្លាំងចំរុះប្រតិបត្តិការរុករកសពក្មួយៗទាំង១១នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ កងកម្លាំងចំរុះនិងអាជ្ញាធរមូលដ្ឋានស្រុកឃុំភូមិបានខិតខំអស់លទ្ធភាពក្នុងជួយទុក្ខធុរ:ប្រជាជន ជជាពិសេ លោក នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមសម្តេចតេជោ ហ៊ុនសែន បានដឹកនាំបញ្ជាកំលាំងរុករកទាំងយប់ទាំងថ្ងៃប្រកបដោយស្មារតីការទទួលខុសត្រូវខ្ពស់បំផុត ទិដ្ឋភាពនេះបានធ្វេីឱ្យប្រជាពលរដ្ឋទាំងជាគ្រួសារជនរងគ្រោះនិងប្រជាពលរដ្ឋទូទៅបានទទួលនូវភាពកក់ក្តៅថែមទៀតចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។
លោក ហេង រតនា បានបន្តថា, ក្នុងនាមលោកអគ្គបណ្ឌិតភាចា្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកណ្តាល និងលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកលើកដែក សូមកោតសរសេីរនិងថ្លែងនូវការអរគុណចំពោះការលះបង់និងការចូលរួមរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសសកំលាំងមុជទឹករបស់កងពលពិសេស៩១១នៃកងយោធពលខេមរភូមិន្ទ កងកំលាំងជំនាញពិសេសមុជទឹកអង្គភាពCMAC កងនគរបាលជាតិ យោធាខេត្ត យោធាស្រុក ប្រជាការពារ ក៏ដូចជាកម្លាំងស័្មគ្រចិត្តជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
ដោយ ៖ សហការី