ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃចន្ទទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែតុលាម្សិលមិញនេះ ។ ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់មនុស្ស ២១នាក់ ;ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់មនុស្ស ១នាក់ និងប្រើប្រាស់ ៨ករណី ឃាត់មនុស្ស ២៩នាក់ (ស្រី ២នាក់) ។
ដោយឡែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ៥៤៥,៧១ក្រាម និង៥កញ្ចប់តូច និងកេតាមីន(Ke) ស្មេីនិង ១៩៤៧៧៤៨,១៣ក្រាម ។
សូមជម្រាបថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះជាលទ្ធផលមានចំនួន ៨អង្គភាព បានចូលរួមបង្ក្រាប គឺកម្លាំងនគរបាលគ្រប់រាជធានី ខេត្ត ក្រុង មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់មនុស្ស ៩នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកម៉ាទឹកកក ៥០៣,២៩ក្រាម និងKe ១៩៤៧៧៤៨,១៣ក្រាម ។
២ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។
៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកម៉ាទឹកកក ៤កញ្ចប់តូច ។
៤ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកម៉ាទឹកកក ១កញ្ចប់តូច ។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៩នាក់ ស្រី ២នាក់ ចាប់យកម៉ាទឹកកក ៣៦,០៩ក្រាម ។
៦ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យកម៉ាទឹកកក ២,៧០ក្រាម ។
៧ / ព្រះសីហនុ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ចាប់យកម៉ាទឹកកក ៣,៦៣ក្រាម ។
៨ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ៕
ដោយ៖ស តារា(រូបភាព៖ ឯកសារ)