ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាព ៥៨គ្រួសារ ក្នុងឃុំ ៣ នៃស្រុកបាធាយ ទទួលបានអំណោយមនុស្សធម៌ ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២   លោក អ៊ុន ចាន់ដា  ប្រធានគណៈកម្មាធិការសាខា  អមដំណើរដោយ លោក លោកស្រី ថ្នាក់ដឹកនាំ  លោក លោកស្រី   សមាជិក សមាជិកាគណ:កម្មាធិការសាខា  មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោកប្រធានកិត្តិយស គណ:កម្មាធិការអនុសាខាស្រុក  ក្រុមកាកបាទក្រហមឃុំ យុវជនកាកបាទក្រហមកម្ពុជា និង អ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់ជនងាយរងគ្រោះ  ខ្វះខាតជីវភាពចំនួន ៥៨គ្រួសារ មកពី ៣ឃុំ ( ឃុំទំនប់ ,ឃុំសណ្តែក និងឃុំត្រប់ .) 

  កម្មវិធីនេះ បានរៀបចំនៅក្នុង បរិវេណ វត្តសំវរសីល ហៅ វត្ត សណ្តែក ក្នុងស្រុកបាធាយ ។  

  ជនងាយរងគ្រោះទាំងនោះ  រួមមាន ចាស់ជរា ១៤ គ្រួសារ- ជនមានពិការភាព ៣ គ្រួសារ-  ស្ត្រីមេម៉ាយក្រីក្រ ២១គ្រួសារ- មានជំងឺប្រចាំកាយ ៨គ្រួសារ- ទ័លលំបាក ៩គ្រួសារ- មានសតិមិនគ្រប់ ១គ្រួសារ និង កុមារកំព្រា ២គ្រួសារ ។

  មានប្រសាសន៍ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា    បាន ពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ  ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត  ដែល ជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ  ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយ សម្រាលទុក្ខលំបាក  បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។ 

      លោកប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត , ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អរឹងមាំ  អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍។

      លោក អ៊ុន ចាន់ដា  បានក្រើន រំលឹកដល់ លោកតា លោកយាយ និង អ្នកចូលរួមទាំងអស់ សូមបន្ត រស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយបន្តអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ការពារ ៣កុំ” និង បន្តពន្លឿនការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន ដូស ទី៣ ទី៤ និងដូសជំរុញ អោយបានទៀងទាត់ គ្រប់ៗគ្នា   

       អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៥៨ គ្រួសារ , ក្នុង ១ គ្រួសារ   ទទួលបាន ៖ 

       – អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស,  ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០ កំប៉ុង , សាប៊ូ លុច្ស ៤ដុំ , ឃីត ១កញ្ចប់, អាវយឺត ៤ , ម៉ាស់ ១០បន្ទះ និង ថវិកា ៥០,០០០ រៀល ។

       ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះចៅអធិការវត្តសំវរសីល សណ្តែក  នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ និង បច្ច័យ មួយចំនួន ផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖