ព័ត៌មានទាន់ហេតុការណ៍៖

Reece James របស់​អង់គ្លេស​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត World Cup ដោយសារ​របួស

ចែករំលែក៖

កីឡាករ Reece James របស់អង់គ្លេសនឹងខកខានការបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតាដែលចាប់ផ្តើមនៅខែក្រោយ បន្ទាប់ពីក្លិបនៅ Premier League របស់គាត់គឺChelsea ប្រកាសថា គាត់នឹងត្រូវអវត្តមានរយៈពេលសប្តាហ៍ដោយសាររបួសជង្គង់។

James វ័យ២២ឆ្នាំបានព្យាបាលរបួសនៅចុងតង់ទីនៃជ័យជម្នះ កាលពីថ្ងៃអង្គារនៅឯទឹកដី AC Milan ក្នុងក្របខ័ណ្ឌ Champions League ហើយត្រូវបានដកចេញបន្ទាប់ពីទទួលការព្យាបាលនៅលើទីលាន។

ក្លិប Chelsea ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីរបួសជង្គង់ដែលកើតមានក្នុងការប្រកួតក្រៅដីរបស់យើងជាមួយ AC Milan  Reece បានទទួលការព្យាបាលពីផ្នែកវេជ្ជសាស្ត្រក្លិប Chelsea និងបានទៅជួបអ្នកឯកទេសនៅចុងសប្តាហ៍នេះ បន្ទាប់ពីការពិគ្រោះយោបល់រវាងភាគីទាំងអស់ ឥឡូវនេះ Reece នឹងដំណើរការកម្មវិធីស្តារនីតិសម្បទា ហើយត្រូវបានគេរំពឹងថានឹងអវត្តមានរយៈពេលសប្តាហ៍

ដំណឹងនេះគឺជាការបារម្ភមួយសម្រាប់អ្នកចាត់ការសញ្ជាតិអង់គ្លេសលោកGareth Southgate ដោយកីឡាករ Kyle Walker ក៏ត្រូវអវត្តមានផងដែរបន្ទាប់ពីបានវះកាត់ក្រលៀនក្នុងខែនេះ ខណៈខ្សែការពារស្តាំ Trent Alexander-Arnold ដែលត្រូវបានដកចេញពីក្រុមអង់គ្លេសសម្រាប់ជម្រើសជាតិខែកញ្ញា ក៏ត្រូវបានអវត្តមានដោយសាររបួសកជើងផងដែរ។

James ដែលធ្លាប់លេងនៅតំបន់ការពារសម្រាប់ក្រុម Chelsea នឹងខកខានការប្រកួតសំខាន់ៗសម្រាប់ក្រុមនៅទីក្រុងឡុង ដែលនឹងត្រូវលេងដងទៀតមុនការប្រកួត World Cup James នឹងខកខានការប្រកួត Premier League សំខាន់ៗជាមួយ Manchester United និង Arsenal ក៏ដូចជា Manchester City ក្នុងពានរង្វាន់ League Cup មុនពេលរដូវកាលឈប់សម្រាប់ World Cup និងបន្តនៅចុងខែធ្នូ នៅពេលដែល Chelsea ធ្វើជាម្ចាស់ផ្ទះ Bournemouth នៅថ្ងៃទី២៦ ខែធ្នូ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមនៅថ្ងៃទី២០ខែវិច្ឆិកា ខាងមុខ ដោយក្រុមតោកំណាចអង់គ្លេសចាប់ផ្តើមយុទ្ធនាការក្នុងពូលរបស់ពួកគេទល់នឹងអ៊ីរ៉ង់ក្នុងថ្ងៃបើកឆាក ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)

 


ចែករំលែក៖